(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំ
ដឹកនាំកិច្ចប្រជុំការងារត្រៀមការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងខេត្ត អំឡុងពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) នៅទីលានគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដែលធ្វើនៅថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំខាងលើនេះ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរងគ្រប់រូប លោកអនុផែនគ្រប់រូប លោក លោកស្រីនាយការិយាល័យគ្រប់រូប លោកអធិការស្រុក-ក្រុងទាំង១០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទត្រៀមកម្លាំងអន្តរាគមន៍ពិសេ
ស កម្លាំងល្បាត កម្លាំងជំនាញថ្នាក់ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ការងារ ជាពិសេសសុវត្ថិភាពតាមដងផ្លូវ ចាប់ពីថ្ងៃទី០៦ រហូតដល់ចប់ពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ និងអបអសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០១៩)៕