(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពី ការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ នៅសង្កាត់ចំនួន១២ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ រៀងរាល់ចាប់ពីម៉ោង២២៖០០នាទីយប់ ដល់ម៉ោង០៥៖០០នាទីព្រឹក។

ក្នុងសេចក្តីជូនដំណឹងនោះដែរ សង្កាត់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយទាំង១២នោះ រួមមាន៖

១.សង្កាត់បឹងកក់១
២.សង្កាត់គីឡូម៉ែត្រលេខ៦
៣.សង្កាត់ដង្កោ
៤.សង្កាត់ទួលទំពូង១
៥.សង្កាត់ទួលទំពូង២
៦.សង្កាត់ទួលស្វាយព្រៃ១
៧.សង្កាត់ទួលស្វាយព្រៃ២
៨.សង្កាត់ទំនប់ទឹក
៩.សង្កាត់បឹងកក់២
១០.សង្កាត់បឹងត្របែក
១១.សង្កាត់ឬស្សីកែវ
១២.សង្កាត់អូឡាំពិក៕

សូមអានសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងស្រុង៖