(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៨៦៨គ្រឿង រកឃើញល្មើសច្បាប់៦៦០គ្រឿង (ម៉ូតូ៧៧%) អប់រំ២៥២គ្រឿង និងផាកពិន័យ៤០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៦ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៣,៥៨៣គ្រឿង, អប់រំ១៦៨គ្រឿង និងផាកពិន័យ៣៧៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន១២៥,២៥៥គ្រឿង រកឃើញយានយន្តល្មើស ១៩,១៩១គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ ៧,០៩៦គ្រឿង និងផាកពិន័យ១២,០៩៥គ្រឿង៕