(ភ្នំពេញ)៖ បន្ទាប់ឈានចូលវិនិយោគនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅលើទំហំដីមានរហូតដល់ទៅ១៥០ហិចតា និងត្រូវអភិវឌ្ឍន៍ដីឡូតិ៍ សម្រាប់សង់ខុនដូ សម្រាប់សង់វិឡា និងសម្រាប់សង់ផ្ទះល្វែង ឬសម្រាប់សង់រីស៊តនោះ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ត្រា បានប្រកាសសាងសង់ផ្ទះសំណាក់ ដើម្បីជាផ្នែកចូលរួមលើកស្ទួយវិស័យទេសចរណ៍ នៅខេត្តជាប់មាត់សមុទ្រនេះ ឱ្យកាន់ប្រសើរឡើង។
ការប្រកាសនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីឧកញ៉ាវ័យក្មេង ដែលកំពុងតែមានប្រជាប្រិយរូបនេះ បានសម្ពោធគម្រោងវិនិយោគ របស់ខ្លួនលើផ្ទៃដី១៥០ហិតា ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទូលទទឹង២ ឃុំទូលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងដៃគូជំនួញម្នាក់ទៀត។
តាម Pag Facebook ផ្លូវការរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ឱ្យដឹងថា ផ្ទះសំណាក់នេះ មាននៅក្នុងបុរី ឡេង ណាវ៉ាត្រា ក្នុងពេលឆាប់ៗ ផងដែរ។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា បុរីឡេងណាវ៉ាត្រា មានបំណងសង់ផ្ទះសំណាក់ក្នុងតម្លៃសមរម្យ សម្រាប់ភ្ញៀវទេសចរ ដែលមិនចង់ចំណាយថវិកាច្រើន ទៅលើការស្នាក់ក្នុងដំណើរកម្សាន្តរបស់ខ្លួន នៅលើទឹកដីក្រុងព្រះសីហនុ ដើម្បីជួយសម្រួលឱ្យពុកម៉ែបងប្អូន ដែលចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃនេះ ពេលអញ្ជើញទៅលេងសមុទ្រម្ដងៗនោះ។ ជាមួយគ្នានេះដែរលោករួមជាមួយដៃគូ នឹងលើកយកគម្រោងនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរកទីតាំងណាមួយសមរម្យ ដើម្បីសាងសង់គម្រោងនេះឡើង ឬក៏សង់នៅក្នុងបុរីរបស់លោក ដែលបាននឹងកំពុងដំណើរការលក់នេះតែម្ដង។
គម្រោងសាងសង់ផ្ទះសំណាក់សមរម្យនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ស្របពេលទីក្រុងព្រះសីហនុ កំពុងតែមានអ្នកវិនិយោគចិន ជាច្រើនសម្រុកចូលមករកស៊ីជាច្រើននៅទីនោះ។ ប្រសិនបើគម្រោងខាងលើ ធ្វើឡើងដូចការលើកឡើងពិតមែននេះ និងធ្វើឱ្យប្រជាជន ដែលមានបំណងទៅលេងក្រុងព្រះសីហនុ ហើយចង់បានផ្ទះសំណាក់ធូរថ្លៃ ពិតជាងាយស្រួលខ្លាំង ខណៈទីតាំងនោះបុរីរបស់លោកនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុនោះឡើយ។
ទីតាំងចេញពីផ្សារវាលរេញ ៤គីឡូម៉ែត្រ ជិះតាមផ្លូវជាតិលេខ៤ ដល់បង្គោលkម៉ែត្រ ១៨៩បត់ស្ដាំ ភូមិទួលទទឹង២ ឃុំទួលទឹង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។
ព័ត៌មានលម្អិត ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៦៧ ៤០ ១១១១/ ០៦៧ ៤២ ១១១១/ ០៦៧ ៤៣ ១១១១/ ០៦៧ ៤៤ ១១១១/ ០៦៧ ៤៥ ១១១១/ ០៨៦ ៥៥៥៥ ៩១/ ០៧០ ៥៥៥៥ ៩១/ ០៩២ ៣៣៣ ៤៧៣/ ០៩២ ៣៣៣ ៤៧២៕