Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំដល់ ប្រជាពលរដ្ឋឲ្យការពារសុខភាព ចៀសវាងមានជំងឺ ខណៈដែលអាកាសធាតុ ចុះត្រជាក់ខ្លាំងជិតចូលមកដល់ !

26-12-2018 14:51

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ដល់សាធារណជនទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង ចាប់ពីខែធ្នូ ដល់ខែមករា ឆ្នាំ២០១៨ ខណៈភាគច្រើនអាចបង្កឲ្យមានជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ និងជំងឺផ្សេងៗជាច្រើនទៀត ដែលប៉ះពាល់ដល់សុខភាពខ្លួន ក៏ដូចជាគ្រួសារផងដែរ។

សេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានបន្តថា សម្រាប់អាកាសធាតុមានការប្រែប្រួល ហើយមានខ្យល់ត្រជាក់ នៃរដូវរងារក៏បានមកដល់ ដូច្នេះដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុនោះ ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលទាំងស្រុង៖