Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការប្រកាសផ្តន្ទាទោសថៅកែស្រីម្នាក់ ដាក់ពន្ធនាគារ១៨ខែ ករណីចេញសែកគ្មានសាច់ប្រាក់

26-12-2018 14:42

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោក គី ប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសស្ត្រី ជាពាណិជ្ជករម្នាក់ដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ ៦ខែ ដោយកែប្រែពីបទពីចោទឆបោក ទៅជាបទ ចេញសែកស្អុយ (ចេញវិក័យប័ត្រគ្មានសាច់ប្រាក់)។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

ក្នុងនោះ ចៅក្រមជំនុំជម្រះ បានសម្រេចឲ្យជនជាប់ចោទ ឈ្មោះ ម៉េង វណ្ណនី សងសំណងទៅដើមបណ្តឹងឈ្មោះ អ៊ូ ស្រីទូច ចំនួន៦ម៉ឺនដុល្លារ និងប្រាក់ជាជំងឺចិត្តចំនួន៤លានរៀល ក្រោមបទចោទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»

ជាមួយគ្នានេះ តុលាការ ក៏បានប្រកាស បើកសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ម៉េង វណ្ណនី ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ៕