(ភ្នំពេញ)៖ ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល នៅក្នុងកំពូលព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំ នៅណាហ្គាវើលដ៍ ចាប់ពីម៉ោង១០យប់ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពលំដាប់ពិភពលោក NABA ដែលចូលរួមសម្តែងដោយ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា។

តន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយកំពូលចម្រៀង លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀង ដែលទើបនឹងរះ កញ្ញា «តី» រួមនឹងពិធីករពេញនិយម លោក យឹម ណារ៉ា និងកញ្ញា គង់ វង្សយ៉ាទី ព្រមទាំងអ្នកសម្តែងអន្តរជាតិ ប្រចាំណាហ្គាវើលដ៍ផងដែរ។

បង្កើតអនុស្សាវរីយ៍ល្អៗ នៅក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងពិសាម្ហូបឈុតប្រពៃណីចិន នៅភោជនីយដ្ឋានប្រណីត Hall of Golden Chimes ខណៈលោកអ្នកអាចទស្សនាទេសភាព ដ៏ស្រស់ស្អាតនៃឱកាសឆ្លងឆ្នាំ នៅខាងក្រៅ។ ជម្រើសមួយទៀត លោកអ្នកអាចរីករាយពិសា ម្ហូបឈុតពិសេសពេលល្ងាច៤មុខ នៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet ឬពិសាអាហារប៊ុហ្វេអន្តរជាតិ នៅភោជនីយដ្ឋានប្រណីត 2Pangea ឬ Pangea។

ណាហ្គាវើលដ៍ ក៏ផ្តល់ជូននូវកម្មវិធីកម្សាន្ត ដ៏សម្បូរបែបផងដែរ ក្នុងឱកាសស្វាគមន៍ឆ្នាំមហាសំណាង ២០១៩។ រាំលេងកម្សាន្តនៅក្លឹបដាលីនដាលីន ឬនៅ F Club។ ពិសេសលោកអ្នកអាចកក់បន្ទប់ឯកជន ខារ៉ាអូខេវីអាយភីប្រណីត នៅខារ៉ាអូខេ Club 88 ឬ Club 888 ក៏បាន។

កុំភ្លេចខកខានឱកាសទស្សនា ការសម្តែងសិល្បៈអបអរបុណ្យណូអែល នៅសាលមហោស្រព NABA ចាប់ពីម៉ោង៨យប់ ពីថ្ងៃព្រហស្បតិ៍ ដល់អាទិត្យ មុនការសម្តែង ត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ។ ការសម្តែង៤៥ នាទីដ៏ប្លែក និងអស្ចារ្យសម្រាប់គ្រប់វ័យ រួមទាំងកុមារផងដែរនេះ មានផ្តល់ជូនសំបុត្រឥតគិតថ្លៃនៅណាហ្គាវើលដ៍។

បន្ទាប់ពីទស្សនាការសម្តែងរួច ពុកម៉ែ ពូមីង និងបងប្អូនទាំងអស់ អាចមកពិសាប៊ុហ្វេបង្អែម ដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea ទល់មុខសាលមហោស្រព NABA។ ទទួលយកនូវភាពសប្បាយរីករាយ កម្រិតកំពូលរហូត ដល់ចុងខែធ្នូ នៅណាហ្គាវើលដ៍៕

ទស្សនាមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដោយសេរី នៅសាលមហោស្រព NABA ចាប់ពីម៉ោង១០យប់ ៣១ធ្នូ

មកមុន បានកន្លែងអង្គុយពិសេសមុននៅ NABA សាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា

អាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea តម្លៃ ៣៩ដុល្លារសម្រាប់ ២នាក់

កម្មវិធីជប់លៀងអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីនរបស់ណាហ្គាវើលដ៍