(ព្រះសីហនុ)៖ មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១២៖០០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១១១-១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយខ្លួនឯង។
របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមានអ្នករបួសធ្ងន់ស្រាលចំនួន៩ ទៅ១០នាក់ទៀត ត្រូវបានជួយសង្គ្រោះយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សម្រាប់មូលហេតុវិញ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕