(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានស្រ្តីទើបឆ្លងទន្លេចំនួន៤២គ្រួសារ និងគ្រួសារចាស់ជរា១៥គ្រួសារ។
ការប្រគល់អំណោយនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយលោក សោ សាវឿន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា តំណាងលោក ហ៊ុន ណេង ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម និងសហការី ព្រមទាំងក្រុមប្រឹក្សាឃុំ។
លោក សោ សាវឿន បានបញ្ជាក់ថា អំណោយទាំងអស់នេះ ត្រូវបានប្រគល់ជូនគ្រួសារចាស់ជរាជួបការលំបាកចំនួន១៥គ្រួសារ និងគ្រួសារស្ដ្រីទើបឆ្លងទន្លេ៤២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គក្រ មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥០,០០០រៀល។
បន្ទាប់មក លោក សោ សាវឿន ក៏បានចុះពិនិត្យមើលទីតាំងសាងសង់សាលាឆទានមួយកន្លែង ក្នុងភូមិអន្លង់ស្នូក និងផ្លូវមួយខ្សែ ដែលមានការខូតខាត ក្នុងភូមិអូរស្វាយ តាមរយៈលោកដែលបាននាំយកថវិការបស់លោក ហ៊ុន ណេង ចំនួន២,០០០,០០០រៀល សម្រាប់ជួយកសាងសាលាឆទាន និងចំនួន៥០០,០០០រៀល សម្រាប់ជួយជួសជុលផ្លូវផងដែរ៕