(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០១៨ ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីមួយទៀត គឺ ដឹ លែនម៉ាក ៦០ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលជាមហាវិថីដែលកំពុងតែមានសក្តានុពល ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។
ស្ថិតក្នុងទីតាំងដ៏ល្អឥតខ្ចោះ និងជាទីតាំងដែលអតិថិជនកំពុងរង់ចាំ គម្រោងថ្មីមួយនេះ នឹងគ្របដណ្តប់ទៅលើផ្ទៃដីទំហំប្រមាណ២៦ហិចតា ក្នុងនោះមានប្រភេទផ្ទះវីឡាដ៏ប្រណីត ផ្ទះអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្សារទំនើប Hyper Mall ផងដែរ បូកផ្សំជាមួយច្រកចេញចូលយ៉ាងខ្វាត់ខ្វែង។ អ្វីដែលកាន់តែពិសេស វីឡាប្រភេទថ្មី ដែលមានរចនាបថកាន់តែប្រណីត នឹងលេចរូបរាងនៅក្នុងគម្រោងមួយនេះផងដែរ។
គម្រោង ដឹ លែនម៉ាក 60M នឹងចាប់ផ្តើមបើកលក់ក្នុងពេលឆាប់ៗនេះ។ គម្រោង ដឹ លែនម៉ាក 60M ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីត ស្ថិតនៅតំបន់ដែលកំពុងមានសក្តានុពលខ្លាំងក្នុងវិស័យអចលនទ្រព្យ ផ្ដល់ជូននូវការរស់នៅបែបស៊ីវីល័យលំដាប់ខ្ពស់ ក្នុងសហគមន៍ដ៏ទំនើប។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់ទាំងអស់របស់ ជីប ម៉ុង លែន រឺលេខទូរស័ព្ទ៖ 061/0718/081 997 888 ។ Facebook | Instagram : Chip Mong Land ៕