(ភ្នំពេញ)៖ ក្រុមហ៊ុន សាមសុង កាលពីយប់មិញថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ បានរៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយ ដែលជាពិធីជួបជុំយ៉ាងអាធិកអធម រវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយ គ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុត ដែលមិនអាចបំភ្លេចបាន នៅភោជនីយដ្ឋានទន្លេបាសាក់២ ។
នេះជាកម្មវិធិដ៏ពិសេសមួយ ក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន ដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨នេះ ក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ។
ក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗមានរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២ ព្រមជាមួយនឹងកម្មវិធីតន្ត្រី កំដរបរិយាកាសដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថាអាជីវកររបស់ក្រុមហ៊ុនសាមសុង និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង ក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និងចូលរួមរាំលេងកម្សាន្តប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។
ក្នុងឱកាសនោះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិច ក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុង ដើម្បីទទួលបានជោគជ័យ នឹងឈរលេខរៀងលំដាប់លេខ១ គ្រប់ផលិតផលទាំងអស់ របស់សាមសុង។
លោកបន្ដថា «ពិតមែនតែយើងនៅមានចំណុចជាច្រើន ត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានចីរភាពនេះជាបន្តទៀត ។ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយកនូវកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់អាជីវករទាំងអស់ របស់ក្រុមហ៊ុនសាមសុង នៅកម្ពុជា។ ភាពជោគជ័យខ្លាំងរបស់ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ជាមួយនឹងអតិថិជន និងអាជីវករលក់រាយ និងដុំទាំងអស់ក្នុងប្រទេស»។
ជាងនេះទៅទៀត ក្នុងកម្មវិធីជប់លៀងយ៉ាងអាធិកអធមនេះ ក្រុមហ៊ុនសាមសុង ក៏ដាក់បង្ហាញនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនរបស់ខ្លួន ដូចជា ទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និងផលិតផលជាច្រើនទៀត ដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង តែងតែនាំយកនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិច បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន សម្រាប់ប្រើប្រាស់ នៅក្នុងគេហដ្ឋាន និងការិយាល័យ កាន់តែទំនើបទាន់សម័យស្រស់ស្អាត និងសន្សំសំចៃខ្ពស់បំផុត។ បច្ចុប្បន្ននេះ ទីផ្សាររបស់ក្រុមហ៊ុនសាមសុង គឺមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងពិភពលោក និងនៅកម្ពុជា ដោយសារតែមានការជឿជាក់ទៅលើគុណភាពប្រើប្រាស់ ពីអតិថិជនជាច្រើន។
គួររំលឹកផងដែរថា ទូរទស្សន៍របស់សាមសុង គឺមានការរចនារូបរាងយ៉ាងស្រស់ស្អាត ការបង្ហាញពណ៌ច្បាស់ល្អឥតខ្ចោះដូចធម្មជាតិរស់រវើក ការប្រើប្រាស់ថាមពលភ្លើងសន្សំសំចៃ និងមានលក្ខណៈពិសេសកាន់តែឆ្លាតវៃលើសពីទូរទស្សន៍ធម្មតាដែលមានវត្តមាននៅលើទីផ្សារ។
ចំណែកម៉ាស៊ីនបោកសម្លៀកបំពាក់ របស់ក្រុមហ៊ុន សាមសុងវិញ រូបរាងស្អាតទាក់ទាញធុនល្អ ក្នុងការប្រើប្រាស់ បំពាក់នូវបច្ចេកវិទ្យាទំនើប ជាមួយនឹងមុខងារឆ្លាតវៃ ដែលធ្វើឱ្យការប្រើប្រាស់ កាន់តែងាយស្រួល បោកគក់បានស្អាតមិនស្លកពណ៌ ឬកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ ហើយវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការសម្លាប់មេរោគរហូតដល់ 99.9% និងបច្ចេកវិទ្យា Digital Inverter សម្រាប់សន្សំសំចៃភ្លើងអគ្គិសនីថែមទៀត។
រីឯទូរទឹកកក និងម៉ាស៊ីនត្រជាក់ របស់ក្រុមហ៊ុន សាមសុង ផ្តល់នូវទំនុកចិត្តខ្ពស់ ដល់អតិថិជននៅពេលប្រើប្រាស់ ដោយសារតែវាមានសមត្ថភាព ក្នុងការរក្សាភាពត្រជាក់ និងការសន្សំសំចៃភ្លើងបានកម្រិតខ្ពស់បំផុត។ វាក៏បំពាក់នូវប្រព័ន្ធការពារមេរោគ មានប្រសិទ្ធិភាពខ្ពស់ដល់ទៅ 99.9% ផងដែរ៕