(ភ្នំពេញ)៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាទីប្រឹក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ (The Sewerage System Development in Ta Khmau Town Project) ដែលជាគម្រោងឥណទានសម្បទាន ពីរដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារ The Export - Import Bank Of Korea (EDCF Loan No. KHM-20)។
ពិធីនេះ ប្រព្រឹត្ដិទៅ នៅការិយាល័យលោកទេសរដ្ឋមន្រ្តី និងក្នុងគោលបំណង៖
១៖ ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខុមាលភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋ ដោយសាងសង់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការច្រោះសម្អាតទឹកកខ្វក់ ពីតាមផ្ទះប្រជាពលរដ្ឋ
២៖ លើកកម្ពស់បរិស្ថាន ដោយការសាងសង់ និងបង្កើននូវប្រព័ន្ធ បណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូ ពីផ្ទះប្រជាពលរដ្ឋ មកកាន់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់
៣៖ ការពារទឹកជំនន់ ដោយការស្ដារ និងធ្វើឲ្យប្រសើរឡើងនូវ ប្រឡាយ និងស្ទឹងធម្មជាតិ ដែលជាបណ្ដាញបង្ហូរទឹកភ្លៀង
៤៖ ពង្រីក និងពង្រឹងពាណិជ្ជកម្ម និងការផ្លាស់ប្ដូរសេដ្ឋកិច្ច រវាងកម្ពុជា និងកូរ៉ តាមរយៈការពង្រឹង កិច្ចសហប្រតិបត្ដិការទ្វេភាគី ក៏ដូចជាការចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ៕