(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្ដការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ជំនាញមជ្ឈត្ដការពាណិជ្ជកម្ម ជំនាន់ទី២ សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា ការទទួលពាក្យនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧៖០០ ជាកំហិត។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ ម.ជ.ម ដែលមានខ្លឹមសារទាំងស្រុង៖