(ភ្នំពេញ)៖ ឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ ក៏ដូចជា ការជំរុញឲ្យមន្ត្រីរាជការ មានលទ្ធភាពទទួលបាននៅលំនៅដ្ឋានមួយដែលមានភាពសមរម្យ និងមានតម្លៃទាប នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអនុញ្ញាតឲ្យក្រុមហ៊ុន World Bridge Home រៀបចំផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីការក្រសួង ស្តីពីការបើកលក់លំនៅស្ថានតម្លៃសមរម្យ។
គួររំលឹកផងដែរថា ទីតាំងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ គឺមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ជិតវត្តទួលក្រសាំង) ដែលមានតម្លៃទាប និងមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការបង់ប្រាក់របស់មន្ត្រីរាជការ។
ខាងក្រោមនេះជាតម្លៃផ្ទះសម្រាប់មន្រ្តីរាជការ អាចទិញសម្រាប់ការរស់នៅបានដោយសមរម្យ៖