(ភ្នំពេញ)៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅមាត់ប្រឡាយទឹកស្អុយ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈនគរបាលសន្និដ្ឋានថា ជាករណីជនរងគ្រោះជួបគ្រោះថ្នាកចរាចរណ៍។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀង សិលា អាយុ២២ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទ ស្នាក់ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ស ស្លាកលេខមើលមិនឃើញ។
សាក្សីបានបន្តទៀតថា មុនពេលភ្ញាក់ផ្អើល ពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ បានប្រទះឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ និងឃើញម៉ូតូខ្ទាតចូលទឹក ក៏មានការសង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍។ រួចក៏រាយការណ៍ទៅនគរបាល ឲ្យចុះមកពិនិត្យសាកសព។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាអំពើឃាតកម្មនោះទេ៕