(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ធ្វើការហាត់សមដើម្បីត្រៀមរៀបចំទៅចូលរួមហែរក្បួនព្យុះយាត្រាប្រារព្ធពិធីបុណ្យជាតិលើកទី៤០ នៃទិវាជ័យជំនះ (៧ មករា ១៩៧៩) ថ្ងៃទី៧ មករា ឆ្នាំ ២០១៩ ខាងមុខ នៅពហុកីឡាជាតិ នៅរាជធានីភ្នំពេញ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការហ្វឹកហាត់សមដង្ហែក្បួននៅខេត្តប៉ៃលិនពេលនេះ គឺដើម្បី អោយក្បួនព្យុះយាត្រាមានរបៀបរាបរយសណ្តាប់ធ្នាប់ល្អសាកសមជាបុណ្យជាតិដ៏ធំមួយដែលប្រជាជនកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
លោកអភិបាលខេត្តបន្តថា ដើម្បីឱ្យការហ្វឹកសមដំណើការល្អមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ពង្រឹកសាមគ្គីភាព មានទំនាក់ទំនងល្អ កាយវិការស្វាហាប់ នឹង គោរពវិន័យឱ្យបានល្អ ក្នុងការចូលរួមហែរក្បួនព្យុះយាត្រានៅថ្ងៃប្រារព្ធពិធីបុណ្យជាតិលើកទី៤០ នៃទិវាមហាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃទី០៧ ខែមករា ១៩៧៩ ៧មករា ឆ្នាំ២០១៩ នៅពហុកីឡាជាតិ នារាជធានីភ្នំពេញ ឱ្យទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា នៅថ្ងៃទី៧ មករា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលបាន ពិធីបុណ្យជាតិលើកទី៤០ នៃទិវាជ័យជំនះ ថ្ងៃ៧ មករា ឆ្នំា១៩៧៩ ៧មករា ឆ្នាំ២០១៩ មានលក្ខណៈធំធេង ដើម្បីបង្ហាញពីសមិទ្ធិផលនានា និងការអភិវឌ្ឍនសំខាន់ៗ ចាប់ពីបាតដៃទទេ រហូតដល់មានអ្វីៗគ្រប់បែបយ៉ាងមានទាំងផ្លូវ, ស្ពាន់, សាលារៀន, មន្ទីរពេទ្យ, ភ្លើងអគ្គីសនី, ប្រឡាយទឹក, វត្តអារាម ព្រមទាំងសមិទ្ធិផលនានា ជាច្រើនទៀតដែលបម្រើផលប្រយោជន៍ជាតិប្រជាជនទាំងមូល។
ដូច្នេះរដ្ឋបាលខេត្ត-ក្រុង-ស្រុក រួមទាំងមន្ទីរជំនាញ ទំាងអស់ត្រូវរៀបចំខ្លួនឱ្យបានល្អ ក្នុងការចូលរួមហែរក្បួនព្យុះយាត្រា នៅពហុកីឡដ្ឋានជាតិអូឡាំពិក បង្ហាញពីសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល៤០ឆ្នាំ និងនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តប៉ៃលិន អោយប្រជាពលរដ្ឋ និងយុវជនឱ្យបានស្គាល់ពីវិស័យទេសចរណ៍ វប្បធម៌ ការរស់នៅរបស់ប្រជាជន នឹងយល់ដឹងពីការរីកចំរើន និងការអភិវឌ្ឍន៍ខេត្តប៉ៃលិនទាំងមូលផងដែរ។
សូមបញ្ជាក់ថា ការហាត់សមដើម្បីត្រៀមចូលរួមហែរក្បួនព្យុះយាត្រានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ខាងមុខ គឺបានធ្វើឡើងរយៈ ២លើក ក្នុងនោះលើកទី១ ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយដើរក្បួនចាប់ពីត្រង់ចំនុច ទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ឆ្ពោះទៅកាន់រង្វង់មូលវិមានឯករាជ្យចំនួន៣ជុំ៕