(ភ្នំពេញ)៖ ដើម្បីអបអរសាទរក្នុងឱកាសគំរប់ខួប៥ឆ្នាំ របស់ BMW ក្រុមហ៊ុន Prestige Auto ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ រថយន្ត BMW​ នឹងផ្តល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការបញ្ចុះតម្លៃពិសេស លើរថយន្តជាច្រើនម៉ូដែល​ ដូចជាម៉ូដែល ​BMW X1​​ X3 X4 X5 X6 និងម៉ូដែល Sedan ដូចជា BMW 3 Series BMW 5 Series BMW 6 Series GT BMW 7 Series ជាដើម។

លើសពីនេះទៀត ឥឡូវ​នេះ ក្រុមហ៊ុន ក៏មានសេវាទិញចូលរថយន្តគ្រប់ម៉ាកចូល ដើម្បីប្តូរយករថយន្ត BMW ថ្មីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើន ដោយលោកអ្នក គ្រាន់តែអញ្ជើញមកទស្សនារថយន្ត និងចុះឈ្មោះនៅអាគារតាំងបង្ហាញរថយន្ត BMW ដែលមានទីតាំង នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកលេខ ០៧៨ ៩០៩០៩០។​​​​​​​​​​​

ក្រុមហ៊ុន Prestige Auto ក៏មានសេវាជួសជុល និងថែទាំរថយន្តBMW គ្រប់ម៉ូដែលនិងរថយន្ត Mini ក្នុងតំលៃសមរម្យផងដែរ៕