(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដើម្បីពិនិត្យចំពោះសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បន្ទាប់ពីបានពិភាក្សាលើរបៀបវារៈខាងលើនេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលជាសំណើរបស់ក្រុមប្រឹក្សាតំណាងរាស្រ្ត ហត្ថលេខីចំនួន៩២រូប ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃនេះ៖