(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៧៦៧គ្រឿង រកឃើញល្មើសច្បាប់៧៥១គ្រឿង (ម៉ូតូ៧៤%) អប់រំ២៨៩គ្រឿង និងផាកពិន័យ៤៦២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៥ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៤,០៩៩គ្រឿង, អប់រំ១៦២គ្រឿង និងផាកពិន័យ៣៥៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន១១៩,៣៨៧គ្រឿង រកឃើញយានយន្តល្មើស ១៨,៥៣១គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ ៦,៨៤៤គ្រឿង និងផាកពិន័យ១១,៦៨៧គ្រឿង៕