(ភ្នំពេញ)៖ ក្រុមហ៊ុនតូតាល់កាំបូត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ បានរៀបចំព្រឹត្តិការណ៍ចាប់រង្វាន់ប្រចាំឆ្នាំ២០១៨ Refill and Win នៅស្ថានីយប្រេងឥន្ធនៈតូតាល់ជ្រោយចង្វារ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់២៥០រង្វាន់។
Refill and Win ជាកម្មវិធីប្រចាំឆ្នាំដែលផ្តួចផ្តើមបង្កើតឡើងដោយក្រុមហ៊ុនតូតាល់កាំបូត ដើម្បីផ្តល់រង្វាន់ជូន អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនកន្លងមក។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយរង្វាន់ សម្រាប់ អ្នកឈ្នះមានច្រើនដែលមិនធ្លាប់មាន រហូតដល់២៥០រង្វាន់ ដែលរួមមានម៉ូតូ ទូរទស្សន៍LED និងកាតសម្រាប់ ចាក់សាំង តូតាល់ (តូតាល់ក្លឹបកាត)។
ការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺស្របនឹងខួបទី២៥សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន តូតាល់កាំបូត នៅកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីនេះ បានប្រព្រឹត្តទៅអស់រយៈពេលបីខែ ដោយចាប់ផ្តើមពីខែកញ្ញាមក និងមានសន្លឹកឆ្នោតរាប់លានសន្លឹក ត្រូវបានដាក់ផ្សងសំណាងនៅតាមស្ថានីយតូតាល់ទូទាំងប្រទេស។
ព្រឹត្តិការណ៍ចាប់រង្វាន់នេះ ត្រូវបានបែងចែកជាពីរ ដោយលើកទីមួយត្រូវបានរៀបចំឡើង ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី២១ដល់២៤ ខែធ្នូ និងមួយទៀតរៀបចំឡើងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ធ្នូនេះ។
ព័ត៌មានលម្អិតអំពីអ្នកឈ្នះ នឹងត្រូវបានផ្សព្វផ្សាយនៅតាមស្ថានីយ៍តូតាល់ និងនៅលើទំព័រ facebook របស់ក្រុមហ៊ុនតូតាល់កាំបូត ក៏ដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា មានដូចជាទូរទស្សន៍ កាសែត និងវិទ្យុជាដើម។ ពេលវេលាក្នុងការប្រគល់រង្វាន់ជូនអ្នកឈ្នះ នឹងត្រូវប្រកាសនាពេលបន្ទាប់ ហើយគ្រប់អ្នកឈ្នះទាំងអស់នឹងត្រូវបានទាក់ទងទៅដោយក្រុមហ៊ុនតូតាល់កាំបូតផ្ទាល់។
ក្រុមហ៊ុន តូតាល់ កម្ពុជា បានប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ ខណៈដែល ក្រុមហ៊ុនមានវត្តមានជាង៧០ឆ្នាំមកហើយ។
ក្រុមហ៊ុន តូតាល់ កម្ពុជា បានចូលទៅក្នុងទីផ្សារនៃផលិតផលប្រេង និងបម្រើសេវាកម្ម ជូនអតិថិជនទាំងឯកជន និងសាធារណៈជន។ បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់ មានស្ថានីយប្រេងឥន្ធនៈ៨៥ស្ថានីយ សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈ (ប្រេងសាំង និង ម៉ាស៊ូត) និងហាងទំនិញ 35 កន្លែង (Bonjour Shops) ហើយក៏មានកាតសម្រាប់ចាក់សាំងតូតាល់ (តូតាល់ក្លឹបកាត) ដែលមានអត្ថប្រយោជន៍បំផុតក្នុងការគ្រប់គ្រងការចាក់ប្រេងឥន្ធនៈរបស់អ្នកបានយ៉ាងងាយស្រួល។
បន្ថែមពីនេះ ក្រុមហ៊ុនមានផ្គត់ផ្គង់ប្រេងសម្រាប់រោងចក្រ ប្រេងចាក់យន្តហោះ និងប្រេង ម៉ាស៊ីន ព្រមទាំងសេវាកម្មដ៏ចាំបាច់ផ្សេងទៀតដូចជាការវិភាគលើការប្រើប្រាស់ប្រេង ការដំឡើងធុងប្រេង និងការដឹកជញ្ជូនចំណុះប្រេងទៅឲ្យអតិថិជនពាណិជ្ជកម្មផងដែរ។ www.total.com.kh
www.facebook.com/totalcambodge ៕