(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មីចំនួន១៥គូ បានធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ VIP នៅប្រទេសជប៉ុន ដោយសារគូស្វាមីបានឈ្នះរង្វាន់ធំ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលរបស់ស្រាបៀរថៃហ្គ័រឆ្នាំ ២០១៧ - ២០១៨។

ស្វាមីភរិយាថ្មីចំនួន ១៥ គូ បានធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ VIP អស់រយៈពេល៥ថ្ងៃ នៅប្រទេសជប៉ុន ជាពិសេសពួកគេបានស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ គឺសណ្ឋាគារ Mystays Premier Hotel និងសណ្ឋាគារ Grand Nikko Tokyo Daiba ។

ពួកគេបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តល្បីៗនៅលើកោះហុកកៃដូ ដូចជាប្រឡាយព្រែកជីកអូតារូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរតន្រ្តីអូតារូ (Otaru Music Box Museum) តំបន់រមណីយដ្ឋានជិះស្គីអន្តរជាតិ សាផូរ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និងតំបន់ផ្សារទំនើប Ginza នៅក្នុងទីក្រុងតូក្យូ។ ជាពិសេសជាងនេះទៅ ស្វាមីភរិយាថ្មីនីមួយៗបានទទួលបានទឹកប្រាក់ ១,៥០០ដុល្លារ និងទទួលទានអាហារពេលល្ងាចជាមួយនឹងស្រាបៀរថៃហ្គ័រដ៏មានរសជាតិឆ្ងាញ់។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង ៧០ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជន ទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

កាន់តែអស្ចារ្យសម្រាប់គម្រោងអាពាហ៍ពិពាហ៍ថ្មី ក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរថៃហ្គ័រ ចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ រាល់ការជាវស្រាបៀរថៃហ្គ័រ សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក នឹងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់ ១,៥០០ដុល្លារ ចំនួន១៥រង្វាន់។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 011 222 400 និង 011 333 500 ។

ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នក ឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំ នៅទីក្រុងស៊ីដនី។

សូមរីករាយពិសាថៃហ្គ័រដោយទទួលខុសត្រូវ!!!

http://image.freshnewsasia.com//fn-2018-12-25-15-04-34-3.JPG http://image.freshnewsasia.com//fn-2018-12-25-15-04-35-4.JPG http://image.freshnewsasia.com//fn-2018-12-25-15-04-36-5.JPG http://image.freshnewsasia.com//fn-2018-12-25-15-04-37-6.JPG