(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបង្ហាញបទចម្រៀងមួយបទ​ ដែលមានចំណងជើងថា «ទ្រនំកោះថ្ម» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាស៍ ប៉ុល ពត រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook សម្តេចបានបង្ហាញនូវបទចម្រៀងថ្មីមួយបទទៀត ដែលជាបទទី២ មានចំណងជើងថា «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា» ដោយមានអត្ថន័យរបស់បទចម្រៀងនេះ គឺការទទួលបានជោគជ័យ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាស៍ ប៉ុល ពត។

ខាងក្រោមនេះជាអត្ថន័យនៃបទចម្រៀង «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា» ដែលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន៖

មហាជ័យជំនះជាប្រវត្តិសាស្ត្រ​៧មករា

I. សំរែកជយោខ្ទារខ្ទរប្រិថពី កក្រើកភូមីពីកម្ពុជារំភើបញាប់ញ័រព្រួចព្រឺលោកមា ក្រោមផ្ទៃមេឃាភ្លឺថ្លាត្រចង់។

II. ផ្ទៀងមើលនាឡិកាថាម៉ោង១២ ៣០នាទីវេលាថ្ងៃត្រង់ ត្រូវថ្ងៃអាទិត្យប្ញទ្ធីផូផង់ ពេលនោះត្រូវត្រង់ថ្ងៃទី៧។

III. ក្នុងខែមករា ឆ្នាំ៧៩ ជួនចូលចងចាំនៅឆ្នាំមមី ៩កើតខែបុស្ស ស្រាល់ស្រុះសាមគ្គី នេះជាទិវាជាប្រវត្តិសាស្រ្ត ។

IV. ទង់ជ័យប្រាសាទ ខ្នាតកំពូល៥ រេរាំសកម្មប្រចាំអាកាស ក្រោមសែងសូរិយាភ្លឺថ្លាត្រចះ យ៉ាងច្បាស់រស្មី ពណ្ណរាយឆ្អិនឆ្អៅ។

V. ពន្លឺបដិវត្តន៍បរិសុទ្ធល្អ វែកមុខឃាតករខោខ្មៅអាវខ្មៅ ប៉ុល ពត ខៀវ សំផន បនភឿនកម្លៅ
យកទ្រឹស្ដីខ្មៅទៅអនុវត្ត។

VI. ម៉ោងហ្នឹង ថ្ងៃហ្នឹងទាំងវេលានោះ របបទុរយសធ្លាក់ជ្រោះប្រាស់ព្រាត់ រលំរលើងចំបើងខ្ចាត់ភ្លាត់
ចរន្តបដិវត្តសាមគ្គីសង្គ្រោះជាតិ ។

VII. សម្ដេចទាំងបី សក្ខីកម្មវិជ្ជមាន រួមនឹងវិធានកម្លាំងដទៃទៀត ជាកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ រំដោះមិត្តញាតិចាកឃ្លាតវិនាសកម្ម។

VIII. អ្នកបានទឹកផឹក ត្រូវនឹកប្រភព អ្នកបានជ្រកម្លប់នឹកគុណអ្នកដាំ វិមានឈ្នះឈ្នះច្បាស់សក្ខីកម្មឲ្យខ្មែរចងចាំនូវប្រវត្តិសាស្ត្រ។

IX. សម្ដេចតេជោមោនេយ្យជនឆ្នើម ផ្ដួចផ្ដើម ដាក់ចេញ នយោបាយឈ្នះឈ្នះ ឯករាជ្យម្ចាស់ការ ថ្លៃថ្លាខ្លាំងណាស់ ជាតិយុទ្ធសាស្ត្រ ខ្មែរ
ម្ចាស់សន្តិភាព៕