(ភ្នំពេញ)៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងគេបំផុត Coke Food Fest BBQ មកកាន់កម្ពុជា ដែលប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលទទួលបាននូវការគាំទ្រពីសំណាក់បងប្អូនអតិថិជនច្រើន ចូលរួមទទួលបទពិសោធន៍ថ្មីដ៏គួរឱ្យចងចាំ ដើម្បីស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ។
Coke Food Fest BBQ ជាពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតដំបូងគេមិនធ្លាប់មានពីមុនមក ដែលមានស្តង់ម្ហូបអាហារជាង២០ទីតាំង សុទ្ធតែមកពីភោជនីយដ្ឋាន BBQ ដែលមានកិត្តិនាមល្បីៗបំផុតនៅក្នុងរាជធានីភ្នំពេញ រួមអមត្រសងដោយការប្រគុំតន្ត្រីបែប Original Khmer ពីសិល្បករល្បីៗជាច្រើនរូប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-ថ្ងៃ២៣ខែធ្នូ ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង១៥រសៀល រហូតដល់ម៉ោង២១យប់ ។
ភោជនីយដ្ឋាន BBQ ល្បីៗទាំងនេះ រួមមាន៖ ពិភពសាច់អាំង១៦៨, Mastergrill, ភូមិសាច់អាំង១៦៨, Café Dei Korean BBQ, សុជាតា២, D’s BBQ និងភោជនីយដ្ឋាន ដែលមានការទទួលស្គាល់ជាច្រើនទៀត។ ស្តង់ម្ហូបអាហារនីមួយៗ នឹងនាំមកនូវមុខម្ហូបពិសេសប្រចាំហាងរបស់ពួកគេរៀងៗខ្លួន ដោយមានទាំងអាហារសមុទ្រ និងរសជាតិទឹកជ្រលក់ឈ្ងុយឆ្ងាញ់ខុសៗគ្នា។
ក្នុងព្រឹត្តិការណ៍នេះ ពិធីការនីដ៏ល្បីល្បាញ ក៏មានកញ្ញា ហ៊ិន ចន្ទនីរ័ត្ន ដែលបានញ៉ាំងអ្នកទាំងអស់គ្នាទៅភ្លក្សរសជាតិ BBQ ដែលអ្នកចូលចិត្ត, លោក នេន ទុំ, ក្រុម Small World Small Band ពិសេសលោក សាយ ក៏មានវត្តមាននៅទីនេះផងដែរ ដើម្បីច្រៀងសម្ដែងងនូវបទចម្រៀងក្នុងអាល់ប៊ុមដ៏ពេញនិយមរបស់ពួកគាត់។ រីករាយជាមួយអាហារពេលល្ងាច ដ៏ឥតខ្ចោះ BBQ ដ៏មានឱជារស ក្លែមដោយទឹកភេសជ្ជៈកូកា-កូឡាត្រជាក់ៗ អមដោយការប្រគុំភ្លេងតន្ត្រី។
cokefoodfestkh ក៏មានផ្តល់ជូននូវសកម្មភាពដ៏រំភើបរីករាយជាច្រើនដូចជា៖ ការប្រកួតញ៉ាំលឿនបំផុត, ស្តង់សម្រាប់ថតរូបកូកា-កូឡា, ការគូរគំនូរលើផ្ទៃមុខដោយវិចិត្រករល្បីៗ ជាដើម។ ក្នុងឱកាសនេះផងដែរ Coke Happiness Machine ក៏មានលេងល្បែងឈ្នះរង្វាន់ពញ្ញាក់អារម្មណ៍ពីក្រុមហ៊ុនកូកា-កូឡាផងដែរ ។កាន់តែពិសេសនោះ គឺ អ្នកអាចអញ្ជើញមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកចំនួនប្រាំនាក់ មកចូលរួមពិព័រណ៍នេះ អ្នកនឹងទទួលបានកូកា-កូឡាមួយកំប៉ុងដោយឥតគិតថ្លៃផងដែរ ៕