Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែធ្នូ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត

25-12-2018 10:15

(ភ្នំពេញ)៖ ទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាន (អ.ប.ក) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែធ្នូ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អ.ប.ក។

កិច្ចប្រជុំដែលបានធ្វើឡើង នារសៀលថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីនាយករង នាយការិយាល័យ និងនាយផ្នែក ជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សហការជាមួយសមត្ថកិច្ច តាមខេត្តនៅតាមព្រំដែន រឹតបន្តឹងការងារសន្តិសុខ និងបង្រ្កាបបទល្មើសផ្សេងៗផងដែរ៕