Facebook Page របស់ CTN និង MYTV Plus ត្រូវបានជនអនាមិក Hack យកទៅកាន់កាប់ និងបង្ហោះព័ត៌មានមិនពិតបំពុលសង្គម
25-12-2018 10:12
(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ CNC, CTN, MYTV លោក លឹម ឃុនស្រុន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ Facebook Page របស់ CTN និង MYTV Plus ត្រូវបានជនអនាមិក Hack យកទៅកាន់កាប់ និងបានបង្ហោះនូវព័ត៌មានបំពុលមួយចំនួន។
លោកអគ្គនាយកបានបញ្ជាក់ថា «ស្ថានីយទូរទស្សន៍ CTN និង MYTV សូមជម្រាបជូនថា ករណីមានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើ Page របស់ CTN និង MYTV Plus ចាប់ពីពេលនេះទៅ គឺមិនមែនជាការទទួលខុសត្រូវរបស់ស្ថានីយទូរទស្សន៍ CTN និង MYTV ឡើយ»៕