(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ជូនយុទ្ធជនពលី អតីតអង្គភាព១២៥ (កម្ពុជា) ចំនួន៤៩នាក់ នៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅខេត្តដុងណាយ ប្រទេសវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ច្បាស់ណាស់គឺមានយុទ្ធជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការចូលរួមរំដោះប្រទេសពីរបប ប៉ុល ពត ដែលយើងមិនអាចបំភ្លេចបានឡើយ។
ក្រោយពីទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា ចំនួន៤៩នាក់ និងនិមន្តព្រះសង្ឃ ចំនួន៧អង្គ បង្សុកូលរួចរាល់ហើយ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ ជាមេបញ្ជាការរងអង្គទ័ពទី៤ ទទួលការងារនយោបាយ ដើម្បីជូនពរខួបកំណើត កងទ័ពប្រជាជន លើកទី៧៤។
ចំពោះលោកឧត្តមសេនីយ៍ឯក អ៊ួង សំកត់ មេបញ្ជាការរងកងពលតូចលេខ៧០ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ មេបញ្ជាការរងយោធភូមភាគទី៧ ដើម្បីជូនពរខួបកំណើតកងទ័ពប្រជាជន លើកទី៧៤ផងដែរ៕