ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ EDC: អ្នកប្រើប្រាស់អគ្គិសនីតាមតូបលក់ ក្នុងផ្សារត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ទទួលបានការបញ្ចុះថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩ (ចុចអាន)
២៖ កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ នឹងត្រូវផ្អាកការធ្វើចរាចររយៈពេល៥ថ្ងៃ ពីថ្ងៃទី២៨ ខែធ្នូ ដល់ ថ្ងៃទី០១ ខែមករា ដើម្បីរៀបចំសម្ពោធវិមានឈ្នះឈ្នះ (ចុចអាន)
៣៖ អាកាសធាតុនៅកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ ចាប់ពីចុងខែធ្នូនេះ, សូមប្រជាពលរដ្ឋ ពិសេសវីរកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត (ចុចអាន)
៤៖ ដោយសារនៅប្រទេសចិន អាកាសធាតុត្រជាក់ខ្លាំងនៅខែរងារ, ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់មកបោះទុនវិនិយោគចិញ្ចឹមបង្កងនៅកម្ពុជា (ចុចអាន)
៥៖ ពេញមួយឆ្នាំ២០១៨ សមត្ថកិច្ចឃាត់បានយានយន្ដជាង៣,៥០០គ្រឿង ដែលជិះបញ្ច្រាសនៅវិមានឯករាជ្យ (ចុចអាន)
៦៖ សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើឲ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធចំនួន៨ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ (ចុចអាន)
៧៖ ក្រសួងដែនដី៖ ចំណូលពីការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ បានជិត ២០លានដុល្លារក្នុងឆ្នាំ២០១៨ (ចុចអាន)
៨៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០១៨ មានទឹកប្រាក់ជិត២៥ពាន់លានដុល្លារ, ការនាំចេញជាង១១ពាន់លានដុល្លារ និងនាំចូលវិញជាង១៣ពាន់លានដុល្លារ (ចុចអាន)
៩៖ លិខិតមិត្តអ្នកអាន៖ គតិប្រាំ ទាញចេញពីទង្វើ សម រង្ស៊ី (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ មនុស្សស្លាប់កើនដល់២៨០នាក់ និង១,០០០នាក់រងរបួស ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ នៅឥណ្ឌូណេស៊ី (ចុចអាន)
២៖ លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងរដ្ឋមន្ត្រីការពារជាតិស្ដីទីជំនួសលោក ជែមស៍ ម៉ាតទីស (ចុចអាន)
៣៖ ក្រសួងការពារជាតិអាមេរិក ចុះហត្ថលេខាហើយលើបទបញ្ជាដកកងទ័ពចេញពីស៊ីរី តាមបំណងរបស់លោក ដូណាល់ ត្រាំ (ចុចអាន)
៤៖ លោក ម៉ាក្រុងប្រាប់លោក ត្រាំ៖ ក្នុងនាមជាសម្ព័ន្ធមិត្តគួរតែប្រកៀកស្មាគ្នាប្រយុទ្ធជាមួយសត្រូវ (ចុចអាន)
៥៖ ចាប់ពីឆ្នាំក្រោយ ចិននឹងក្លាយជាម្ចាស់ចំណែកធំទីពីរ នៅក្នុងកញ្ចប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ (ចុចអាន)
៦៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ «សង្រ្គាមរវាងមហាអំណាចនុយក្លេអ៊ែរអាមេរិក-រុស្ស៊ី បើកើតឡើងនឹងជាមហន្តរាយធំបំផុតសម្រាប់មនុស្សជាតិទាំងមូល» (ចុចអាន)
៧៖ ប្រទេសអ៊ីស្យូពី ទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមពីផ្លូវដែកមួយខ្សែ ដែលផ្ដល់ជំនួយដោយប្រទេសចិន (ចុចអាន)
៨៖ មេចារកម្មអង់គ្លេស៖ ក្រុមភេរវករអាល់កៃដា មានផែនការវាយប្រហារភេរវកម្មបំផ្ទុះយន្ដហោះ នៅទ្វីបអឺរ៉ុប (ចុចអាន)
៩៖ អ្នកជំនាញព្រមានថា ស៊ូណាមិអាចនឹងវាយប្រហារឥណ្ឌូណេស៊ីម្តងទៀត ខណៈភ្នំភ្លើង Anak Krakatoa នៅបន្តបញ្ចេញសកម្មភាពខ្លាំង (ចុចអាន)