(សៀមរាប)៖ សណ្ឋាគារ បែបប៊ូទិកដ៏ប្រណិត ដែលមានចំនួន២៤បន្ទប់ បានបើកដំណើរការទទួលភ្ញៀវ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ នេះតទៅហើយ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៍ មកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗ ។
ហេតុដូចនេះហើយ អ្នកវិនិយោគក្នុងស្រុក បានផ្តួចផ្តើមបង្កើតសណ្ឋាគារប្រណិតបន្ថែម១នេះ ដែលមានលក្ខណៈពិសេសអស្ចារ្យតែមួយគ្មានពីរ ដោយបញ្ចូលគ្នា នូវស្ថាបត្យកម្មបុរាណ និងសម័យ ធ្វើឲ្យភ្ញៀវដែលមកស្នាក់នៅ មានអារម្មណ៍ពិសេស និងការចងចាំ ដែលនឹងឋិតថេរក្នុងចិត្ត។
បន្ទប់និមួយៗ សុទ្ធតែមានលក្ខណៈពិសេសដោយឡែកពីគ្នា ដោយអគារចំនួន៤ដាច់ពីគ្នា តែភ្ជាប់គ្នាដោយស្ពានព័ទ្ធជុំវិញអាងហែលទឹកមួយ។ បន្ទប់និមួយៗ សុទ្ធតែមើលឃើញអាងហែលទឹកដ៏ធំ ដែលជាអាងហែលទឹកប្រៃ មិនប៉ះពាល់សុខភាពស្បែក។ ដោយគិតសុខភាព សុវត្ថិភាព និងការថែររក្សារបរិស្ថានជាចំបង សណ្ឋាគារនេះ នឹងផ្តល់នូវអារម្មណ៍បៃតងដោយគ្មានគូប្រដូច។
បន្ទប់ជាន់ផ្ទាល់ដី មានអាងត្រាំទឹកនៅខាងក្រៅ ព័ទ្ធជុំវិញដោយរុក្ខជាតិបៃតងបែបធម្មជាតិ ភ្ញៀវអាចទទួលអារម្មណ៍ស្រស់ស្រាយដ៏អស្ចារ្យ នៅពេលបានត្រាំទឹកក្តៅអ៊ុនៗ ក្នុងអាងថ្មដុសដ៏ស្រស់ស្អាត។
ក្រៅពីមានស្ថាបត្យកម្មដ៏អស្ចារ្យ បន្ទប់និមួយៗ សុទ្ធតែបំពាក់ដោយសម្ភារ និងការតុបតែងដ៏ឥតខ្ចោះ ។ដោយឡែកសេវាកម្មបម្រើអតិថិជនរបស់សណ្ឋាគារ ត្រូវបានផ្តល់ដោយបុគ្គលិក ដែលប្រកបដោយការហ្វឹកហាត់ដ៏ល្អ និងភាពញញឹមស្រស់ស្រាយ។
«ផ្កាចន្ទន៍» ដែលជាឈ្មោះសណ្ឋាគារប្រណិតថ្មី១នេះ ដោយយកឈ្មោះតាមផ្ការបស់ប្រទេសកម្ពុជា។ រូបផ្កាចន្ទន៍ ត្រូវបានប្រជាជនខ្មែរ យកមកតុបតែងតាមគ្រប់ទីកន្លែង តាំងពីសម័យបុរាណកាលមកម្ល៉េះ។ ពេលនេះ «ផ្កាចន្ទន៍» បានរំលេចឡើងវិញប្រកបដោយភាពល្អឯក នៅសណ្ឋាគារប្រណិតមួយនេះ។
បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ ដែលមានបទពិសោធន៍ផ្នែកសណ្ឋាគារផ្កាយ៥ ជាង១០ឆ្នាំមកម្ល៉េះ សណ្ឋាគារថ្មី១នេះ នឹងផ្តល់នូវកិត្យានុភាពថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបដ៏មានសក្តានុពលលើវិស័យទេសចរណ៍។ សណ្ឋាគារនេះ មានទីតាំងនៅប្រហែល៦០០ម៉ែត្រ ពីផ្សាររាត្រី និងផាប់ស្រ្ទីត ដែលសំបូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិ មិនដែលនឹងរំលងពេលមកដល់ខេត្តសៀមរាប។
សេវាកម្មរបស់សណ្ឋាគារនេះ រួមមាន អាងហែលទឹក ស្ប៉ា កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ដែលមានអាហារបែបអន្តរជាតិ កញ្ចប់សេវាជូនទស្សនាប្រាសាទផ្សេងៗ និងក្រុងសៀមរាប។
បើលោក លោកស្រី អ្នកនាងកញ្ញា មានគម្រោងទៅសៀមរាបនារដូវវិស្សមកាលចុងឆ្នាំនេះ សូមកុំរារែកនឹងទាក់ទងមកសណ្ឋាគារ «ផ្កាចន្ទន៍» ភ្លាមៗ ដើម្បីបានទទួលកក់មុន ពេលមិនទាន់អស់បន្ទប់ ដោយតម្លៃបន្ទប់ចាប់ពី ៦៦ដុល្លារឡើងទៅ ដោយមានផ្តល់អាហារពេលព្រឹកលំដាប់ផ្កាយ៥ ចំនួន២នាក់ ៕
ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទ៖ 086 266 688 !!!