(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ ដែលមានសមាជិកចូលរួមសរុបប្រមាណចំនួន៩០០រូប។
អង្គសន្និបាតរបស់ក្រសួងរៀបចំដែនដី បានឯកភាពគ្នាទាំងស្រុងលើរបាយការណ៍ លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ដោយមានខ្លឹមសារចំនួន២២ចំណុចសំខាន់ៗ ដើម្បីបន្ដប្រសិទ្ធភាពការងារ។
សូមជំរាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០១៧ ក្រសួងបានប្រមូលចំណូល ចូលថវិកាជាតិសរុបចំនួនជាង ៣៧១ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង ៩២លានដុល្លារអាមេរិក ដោយគិតទាំងចំណូល ពីការផ្ទេរអចលនទ្រព្យ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា ការងារចំណូលសម្រាប់ឆ្នាំ២០១៧ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន ៣៧១,០២១,៤៧៨,៦០៥រៀល គិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានដែលមាននៅខាងក្រោមនេះ៖