(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៥៦គ្រឿង រកឃើញល្មើសច្បាប់៦០៩គ្រឿង(ម៉ូតូ៧១%) អប់រំ២៧៤គ្រឿង និងផាកពិន័យ៣៣៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៤ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,៣៣២គ្រឿង, អប់រំ១៧៦គ្រឿង និងផាកពិន័យ២៧០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៣,៦២០គ្រឿង រកឃើញយានយន្តល្មើស១៧,៧៨០គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៦,៥៥៥គ្រឿង និងផាកពិន័យ១១,២២៥គ្រឿង៕