(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការព្យាករណ៍អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និង រដូវវស្សាសម្រាប់ឆ្នាំ២០១៩។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅរដូវប្រាំង និងដើមរដូវរស្សាឆ្នាំ២០១៩ មិនសូវមាន អំណោយផលល្អទេ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពិសេសប្រជាកសិករ សូមចូលរួមថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ។
ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ដា្រក់ដែលអាចនឹងកើតមានច្រើន ពិសេសនៅក្នុងខែមេសា និងឧសភាឆ្នាំ២០១៩៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖