(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាព ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង លោកអធិការរងនគរបាលខណ្ឌ តំណាងភូមិភាពពិសេសប្រចាំខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានណែនាំលើការងារសំខាន់ៗដូចខាងក្រោម៖
*ការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ការងារអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន
*ការងារទប់ស្កាត់រថយន្តដឹកជញ្ជូនធុនធ្ងន់ ចេញចូលរាជធានីភ្នំពេញ រថយន្តតទ្រុងខុសបច្ចេកទេស និងរថយន្តចេញចូលខុសម៉ោងពេលវេលា
*ការងារអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់តាមដងផ្លូវ ត្រូវយកចិត្តទុកដាក់ឲ្យបានល្អប្រសើរ ជាពិសេសផ្លូវសំខាន់ៗនានាក្នុងមូលដ្ឋាន។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានធ្វើការប្រកាសផ្លាស់ភារកិច្ច មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌដង្កោ មួយចំនួនផងដែរ៕