(ភ្នំពេញ)៖ អតិថិជនមានសំណាង ទទួលបានរថយន្ត Ford Ranger 2018 ពីដែកថែបអ៊ីតាលីម៉ាកវី បានស្វែងរកឃើញហើយ កាលពីថ្ងៃអាទិត្យទី២៣ ខែធ្នូ ឆ្នាំ២០១៨។

ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ចុងក្រោយប្រចាំឆ្នាំ២០១៨ ជូនអតិថិជនមានសំណាង ដែលប្រព្រឹត្តទៅក្នុង កម្មវិធីផ្សាយបន្តផ្ទាល់ ប្រដាល់ភេសជ្ជៈប៉ូវកំលាំង WURKZ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

កម្មវិធីនេះ បានប្រព្រឹត្តដោយភាពរំភើប និងបានចូលរួមចាប់ឆ្នោតផ្សងសំណាងធំ ជូនអតិថិជនទីពីរ ក្នុងឆ្នាំ២០១៨ នេះផ្ទាល់ ដោយលោក ប៉ី ប៊ុនសុង ត្រូវជាស្វាមី របស់អតិថិជនដែលបានឈ្នះរង្វាន់រថយន្តទី១ កាលពីខែកក្កដា កន្លងទៅនេះ។

អតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមានឈ្មោះ ជា អ៊ាង មកពីខេត្ត ព្រៃវែង មានកន្ទុយឆ្នោតលេខ 997204 លោកមានមុខរបរ ផ្តល់សេវាជួលម៉ៅរថយន្ត សម្រាប់ដឹកដែក និងក៏ជាអ្នកទិញដែក អ៊ីតាលីម៉ាក វី ពីក្រុមហ៊ុន យកទៅចែកចាយ លក់បន្តផងដែរ។

ជាមួយគ្នានេះដែរ កញ្ញាលាង ហ៊ី ជាប្រធានផ្នែកលក់ទូទាំងប្រទេស បានជំនួសមុខឲ្យដែកថែបអ៊ីតាលីម៉ាក វី បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្រ ដែកថែបអ៊ីតាលីម៉ាក វី រហូតមក។ ក្រុមហ៊ុន នឹងខិតខំស្វែងរកកម្មវិធីពិសេស ដើម្បីផ្តល់ជូនអតិថិជន សម្រាប់ឆ្នាំបន្ទាប់ៗទៀត ដូច្នេះសូមអតិថិជន ជួយបន្តគាំទ្រ និង ជ្រើសរើស តែដែកថែប អ៊ីតាលីម៉ាក វី សម្រាប់ការសាងសង់ និងអាជីវកម្មលោកអ្នក។

ដែកថែបអ៊ីតាលីម៉ាក V ជាផលិតផលល្អនាំមុខគេ និងមានការផ្គតផ្គង់ធំជាងគេ នៅក្នុងតំបន់ ដែលផលិតដោយវិស្វករដ៏ជំនាញ និងប្រើប្រាស់ឧបករណ៍ទំនើបពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យដែកថែបម៉ាក V ទទួលបានពានរង្វាន់ដែកល្អជាងគេលើពិភពលោក។

ដែកថែបអ៊ីតាលីម៉ាក V គ្រឹះនៃអនាគតដ៏រឹងមាំ!