Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្ដមសេនីយ៍ឯក ឌី ភីន អតីតទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ទទួលមរណភាព ដោយសាររោគាពាធ

24-12-2018 16:00

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ឌី ភីន អតីតទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង១៖២៧នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយសាររោគាពាធ។

សពឧត្ដមសេនីយ៍ឯក ឌី ភីន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្នានសព លេខ១៦C2 (បុរីតលលន) ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពរបស់ឧត្ដមសេនីយ៍ឯក ឌី ភីន នឹងដង្ហែចេញពីគេហដ្ឋាន ទៅកាន់វត្ដសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបូជា តាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤៖៣០នាទី។

ព័ត៌មានស្តីពីមរណភាពនេះ ចាត់ទុកជាការជូនដំណឹង និងគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ជ្រាបជាដំណឹង និងអញ្ជើញចូលរួមពិធីបុណ្យសពដោយក្តីអនុគ្រោះ៕