(ភ្នំពេញ)៖ ក្រុមហ៊ុន OPPO កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ជាក់ស្តែងគឺមួយរយៈចុងក្រោយ​គឺ ម៉ូឌែរ F9។

F9 ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនទាំងរូបរាង គុណភាព តម្លៃ និងជាពិសេសទៅទៀតនោះ គឺពណ៌របស់ F9 តែម្តង។ F9 មាន៣ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ​(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានការគាំទ្រយ៉ាងច្រើន ទៅលើពណ៌របស់​OPPO F9 ពេលនេះក្រុមហ៊ុនក៏បានត្រៀមចេញពណ៌ថ្មី សម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងនោះ គឺពណ៌បៃតង (Jade Green)។

OPPO F9 ពណ៌បៃតង (Jade Green) ត្រូវបានគេដឹងថាវាជាពណ៌មានចំនួនកំណត់ (Limited Edition) ប៉ុន្តែតម្លៃរបស់វាមិនបានផ្លាស់ប្តូរនោះទេ គឺនៅក្នុងតម្លៃ៣៣៩ដុល្លារដដែល។

ពិសេសទៅទៀតពណ៌បៃតង (Jade Green) ពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងការរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។

Jade Green ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារ ដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង។

ស្របពេលដែលក្រុមហ៊ុន OPPO ត្រៀមចេញនូវម៉ូឌែរ F9 ពណ៌ថ្មី ក្រុមហ៊ុនក៏ទើបតែបានផូសត៍លើ ផេកផ្លូវការរបស់ខ្លួនអំពីបណ្ណធានា ពិសេសថ្មីបន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន។ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ ដែលមានសុពលភាព ៦ខែ គិតចាប់ពីថ្ងៃដែលបានជាវ។

ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។ ប៉ុន្តែបើមានការបាត់បង់នូវបណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាន នូវអត្ថប្រយោជន៍នេះឡើយ។

ជាក់ស្ដែង ឱកាសបុណ្យណូអែល (គ្រិស្មាស) ក៏ដូចជាបុណ្យចូលឆ្នាំសកល កំពុងខិតជិតមកដល់នោះ អ៊ីចឹងសម្រាប់អ្នកដែលត្រូវការទិញកាដូជូនមនុស្សជាទីស្រឡាញ់ ឬទិញរបស់សម្រាប់ជាការលើកទឹកចិត្តឱ្យខ្លួនឯង OPPO F9 Jade Green ពិតជាជម្រើសមួយដ៏សមគួរសម្រាប់លោកអ្នក ដែលនេះជាកាដូពីរពី OPPO គឺ F9 ពណ៌ថ្មី និងការថែមជូនបណ្ណធានា សម្រាប់ការប្ដូរអេក្រង់ថ្មីមួយដង។

ពេលនេះមកដឹងពីចំណុចពិសេសរបស់ OPPO មានលក្ខណៈពិសេសៗដូចជា៖

*អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ 6.3" FHD+
* ថាមពលថ្មទំហំធំ 3500mAh + បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទី និយាយបាន២ម៉ោង
* បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត
* បច្ចេកវិទ្យាដោះសោរដោយការស្គែនមុខ (Facial Unlock)
*​កាមេរ៉ាមុខ 25MP កាមេរ៉ាក្រោយ 16MP+2MP
* រចនាពណ៌បែប Gradient ដ៏ថ្មីសន្លាង
* ColorOS 5.2 + Android 8.1
* Ram 6GB + Rom 64GB

តាមរយៈពណ៌ថ្មីរបស់ F9 បូករួមជាមួយបណ្ណធានាអេក្រង់រយៈពេល៦ខែ បន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន និងចំណុចពិសេសៗរបស់ម៉ូឌែរ F9 ហើយតម្លៃត្រឹមតែ៣៣៩ដុល្លារអាមេរិក នោះអាចធ្វើឱ្យអ្នកទាំងអស់គ្នាពិចារណាបានថា OPPO F9 ពិតជាកាដូដ៏សាកសម សម្រាប់ខ្លួនឯង ឬមនុស្សដែលខ្លួនស្រឡាញ់ក្នុងថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំសកលក្នុងឆ្នាំនេះ៕

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ OPPO បាន៖
https://www.facebook.com/OPPOCAMBODIA/