(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានចេញសេចក្ដីជូនដំណឹងដល់សារធារណជនថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ខ្លួននឹងផ្អាកប្រតិបត្តិការនៅតាមការិយាល័យម៉ាស៊ីនដាក់/ដកប្រាក់ និងភ្នាក់ងារទាំងអស់ជាបណ្ដោះអាសន្ន។
ការផ្អាកដំណើរនេះគឺ ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងទិន្នន័យរបស់សាខាមួយចំនួន ទៅប្រព័ន្ធធនាគារស្នូលថ្មី។
សូមជម្រាបថា ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដាក់ ដំណើរការប្រព័ន្ធធនាគារស្នូលថ្មី TEMENOS (T24) ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់គ្រឹះស្ថាន និងផ្ដល់ជូននូវសេវាកម្មកាន់តែសម្បូរបែបជូនអតិថិជន៕