(ភ្នំពេញ)៖ លោក ហុង សុវណ្ណតារា តំណាងក្រុមហ៊ុន Cheng Fung Investment ដែលបាននាំយកផ្តាច់មុខ Durian XiaoXi បង្អែមធុរេនមកពី ប្រទេសចិន ដែលកំពុងល្បីឈ្មោះនៅ ក្នុងប្រទេសចិន តៃវ៉ាន់ជាដើម ចូលមកប្រទេសកម្ពុជាដោយរំពឹងថា ការនាំចូលដំបូងនៃបង្អែមប្រភេទនេះ នឹងមានការគាំទ្រច្រើនពីអតិថិជន ដោយផ្អែកលើវត្ថុធាតុដើមគឺ ធុរេនធម្មជាតិសុទ្ធ១០០%។
លោក បានថ្លែងឲ្យបានដឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសម្ពោធជាផ្លូវការហាង Durian XiaoXi ថា «ជាហាងដំបូងនៅកម្ពុជាដែលខ្ញុំ និងដៃគូរវិនិយោគបានទិញ Franchise ពីប្រទេសចិនមកកម្ពុជាដោយផ្ទាល់។ Durian Xiaoxi ជាហាងដែលលក់នូវប្រភេទបង្អែម ដែលធ្វើមកពីផ្លែឈើស្រស់ ហើយផ្ដោតពិសេសលើផ្លែធុរ៉េន និងបង្អែមផ្សេងៗជាច្រើនមុខទៀត រួមទាំងបង្អែមដែលនាំមកពីប្រទេសចិនផងដែរ»។
ហើយលោកបន្ដទៀតថា កត្តាដែលនាំឲ្យមានការសហការជាមួយដៃគូ ក្នុងការបើកដំណើរការហាងបង្អែមនេះផ្អែកលើកត្តាដូចជា នៅកម្ពុជាប្រពលរដ្ឋចូលចិត្តទទួលទានធុរ៉េន, មួយវិញទៀតការធ្វើបង្អែមពីផ្លែធុរ៉េននៅកម្ពុជា មានការទទួលគាំទ្រច្រើនព្រោះ ធុរ៉េនៅកម្ពុជាមានផ្លែល្អគ្មានជាតិគីមី ធម្មជាតិល្អជាបណ្ដាប្រទេសផ្សេងៗ និងកត្តាមួយទៀតគឺ យកធុរ៉េច្នៃចេញជាបង្អែមជាច្រើនប្រភេទ និងឈ្ងុយឆ្ងាញពិសារថែមទៀតផង។
លោកបន្ថែមថា វត្តមាន Durian XiaoXi នៅកម្ពុជានេះនឹងជួយដល់ប្រពលរដ្ឋដូចជា ការផ្ដល់ការងារដល់ពួកគាត់ព្រោះ Durian XiaoXi គ្រោងនឹងបន្ដបើកជាច្រើនសាខាទៀតទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ហើយអ្វីដែលពិសេសនោះគឺ ជួយទៅដល់ប្រជាកសិករ ដោយយើងនឹងប្រមូលទិញកសិកផលពីពួកគាត់ ដើម្បីកែច្នៃជាបង្អែមផ្សេងៗ ហើយពួកយើងគ្រោងនឹង នាំចេញធុរេនរបស់ពួកយើងដែលបានកែឆ្នៃរួចទៅកាន់ទីផ្សាអន្តរជាតិនាពេលខាមុខ។