(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាវីរបុរសរំដោះប្រជាជនកម្ពុជាចេញពីរបបអាវខ្មៅ បានផ្ញើនូវបទចម្រៀងមួយបទតាមរយៈ Facebook ផ្លូវការរបស់សម្តេចដែលមានចំណងជើងថា «គុណជាតិវីរជន» ដែលបទបានបង្ហាញនូវរឿងរ៉ាវតស៊ូរបស់បងប្អូនរីរៈជនក្នុងការសង្គ្រោះប្រជាពលរដ្ឋ​។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ សូមបងប្អូនជនរួមជាតិស្វែងយល់ពីបទចំរៀង១​បទដែលមានចំណងជើងថា «គុណជាតិវីរជន» ​ដែលបានបង្ហាញនូវរឿងរ៉ាវតស៊ូងរបស់បងប្អូនរីរៈជនក្នុងការសង្គ្រោះប្រជាពលរដ្ឋ​។

គុណជាតិរីរជនខ្មែរ

I. អំពៅទោះបីវានៅក្នុងឃ្នាប មិនដែលចោលភាពជាតិផ្អែមវាឡើយគុណជាតិវីរជន ទោះទុក្ខផ្ទួនហើយ មិនបោះបង់ឡើយការជួយសង្គ្រោះ។
II. ជម្រើសបួនយ៉ាង សំណាងផ្សេងគ្នា មួយជ្រើសបញ្ជា កម្លាំងគ្រានោះវាយយកទ្រមូង មេមត់ស្នួលព្រោះ នៅតំបន់នោះ កងវរសេនាធំ។
III. ជម្រើសទីពីរ ជម្រើសដកខ្លួន នុចថនញឹកហួន ប៉ោអ៊ានសាញ់ខ្ញុំរៀបចំតស៊ូ ប្ដូរទ្រង់ទ្រាយធំ ហើយផ្ដុំកម្លាំង ប្រឆាំងអង្គការ។
IV. ជម្រើសទីបី ទុកឲ្យគេចាប់ យកទៅសម្លាប់ កាប់បាញ់ប្រហារហាក់បានសម្រេច អារសាច់ជូនខ្លា គ្មានមនសិកា ស្នេហាជាតិសោះ។
V. ជម្រើសទីបួន នាំខ្លួនចោម្សៀត ការធ្វើអត្តឃាត អន់ជាតិបុរស​ខ្ញុំសម្រេចចិត្ត ជួសមិត្តទាំងអស់ យកទីពីរចុះ រំដោះជាតិបាន។
VI. ញឹកហួនសនសាញ់ សម្លាញ់ចាកលោក យើងសែនវិយោគ លោកពន់ប្រមាណ​ យុទ្ធមិត្តឧត្តម មិត្តរួមលេនដ្ឋាន សូមវិញ្ញាណក្ខន្ធក្សាន្ត ក្នុងសុគតិភព។
VII. វិញ្ញាសាចាក់ស្រែះ ស្ទើរប្រេះឱរ៉ា ទោះកវីល្បីណា ក៏ចារមិនគ្រប់​ គុណជាតិវីរជន មហាធ្ងន់លើសលប់ តេជោពោធិម្លប់ ប្រភពឈ្នះឈ្នះ​៕