(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០៣៩គ្រឿង រកឃើញល្មើសច្បាប់៥៤៨គ្រឿង(ម៉ូតូ៧២%) អប់រំ២០០គ្រឿង និងផាកពិន័យ៣៤៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៣ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២,៦៣៨គ្រឿង, អប់រំ១៣៥គ្រឿង និងផាកពិន័យ២៩៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៨,១៦៤គ្រឿង រកឃើញយានយន្តល្មើស១៧,១៧១គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៦,២៨១គ្រឿង និងផាកពិន័យ១០,៨៩០គ្រឿង៕