(ភ្នំពេញ)៖ ចំពោះទឹកប្រាក់៧០លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់ស្រ្តីម្នាក់ទៀតហើយ ដែលបច្ចុប្បន្នជាប្រជាកសិករធ្វើស្រែ មានឈ្មោះ ទេព នីម អាយុ47ឆ្នាំ រស់នៅភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋាន ស្ត្រីរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ នៅពេលពីសម្រាកពីការងារផ្ទះ និងមើលគោ អ្នកស្រីបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលនៅផ្ទះក្បែរគ្នាមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។

ភ្លាមនោះ អ្នកស្រីមិនទាន់ទុកចិត្តទេ ហើយទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីក្រុមហ៊ុន ដែលមានដាក់លេខទូរស័ព្ទនៅលើក្រវិលកំប៉ុងស្រាប់។ បន្ទាប់ពីដឹងថាត្រូវរង្វាន់ធំ ទាំងរូបអ្នកស្រីផ្ទាល់ ក៏ដូចជាក្រុមគ្រួសារពិតជាមានក្ដីរំភើបរីករាយជាខ្លាំង ព្រោះមិននឹកស្មានថា អាចមានវាសនាមានលុយយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះទេ ។

ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ អ្នកស្រីនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៀតទៅសង់ផ្ទះ និងទិញដីស្រែបន្ថែមទៀត សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់ ។

ជាចុងក្រោយអ្នកស្រីក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕