(ភ្នំពេញ)៖ ម៉ូតូស៊េរីថ្មីពីរម៉ូដែលគឺ Suzuki Viva 125cc និង Suzuki Smash V ស៊េរីថ្មីឆ្នាំ ២០១៩ បានបញ្ចេញលក់នៅលើទីផ្សារជាផ្លូវការហើយ ចាប់ពីល្ងាចថ្ងៃ២២ ខែ ធ្នូ ឆ្នាំ ២០១៨នេះតទៅ ដែររៀបចំឡើងដោយក្រុមហ៊ុន អូ អឹម ស៊ី សហការជាមួយរោងចក្រសូហ្សូគីប្រចាំប្រទេសកម្ពុជា ។
តាមការគូសបញ្ជាក់ពីលោក Nubuo Kidokoro នាយករោងចក្រ Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា Viva 125cc ម៉ូដែលថ្មីនេះមានការរចនាយ៉ាងស្រស់ស្អាតជាមួយកំលាំងម៉ាស៊ីន ១២៥សេសេ បំពាក់នូវតែមប្រភេទ ៣D លើអក្សរ Viva និងលេខ ១២៥ កុងទ័ររចនាថ្មីភ្លឺច្បាស់ងាយស្រួលមើលទិន្នន័យ អមដោយចង្កៀងក្រោយភ្លឺច្បាស់កាន់តែផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរ ។
Viva 125cc មានឃ្លុបក្រោមកែបធំទូលាយ និងចំណុះធុងសាំងរហូតដល់ 4.5លីត្រ ខណៈដែលម៉ាកផ្សេងពុំមានចំនុចទាំងពីរនេះទេ ។ កាន់តែងាយស្រួល Viva 125cc បំពាក់នូវហ្វ្រាំងមុខប្រភេទបូម ដែលពិតជាផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរពិសេសនៅរដូវភ្លៀង ។
ជាមួយគ្នានេះដែរ Smash V ម៉ូដែលថ្មីឆ្នាំ ២០១៩ បំពាក់នូវបំពាក់នូវហ្វ្រាំងមុខប្រភេទបូមដូចគ្នានឹងViva 125cc ដែរ ពិសេសម៉ូដែលទាំងពីរត្រូវបានរចនាតែមថ្មីស្រស់ស្អាតដែលមានតែសំរាប់ទីផ្សារប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថាទាំងម៉ូដែល Viva 125cc និង Smash V សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ពិសេសបងប្អូនតាមបណ្តាខេត្តនានាដែលនិយមប្រើប្រាស់ម៉ូដែលចង្កឹះលេខ ។
ជាក់ស្តែងជាមួយកំលាំងខ្លាំង រហូតដល់ 125cc ធ្វើឲ្យ Viva 125cc មានការពេញនិយម និងផ្តល់ការបើកបរប្រកបដោយទំនុកចិត្តពិសេសការបើកបរនៅលើផ្លូវទួល ផ្លូវភ្នំ និងផ្លូវចំណោត ។ល។
ជាងនេះទៅទៀត លោក Nubuo Kidokoro តំណាងអឲ្យភាគីជប៉ុនសង្ឃឹមថា ម៉ូដែលទាំងពីរនេះ នឹងធ្វើឲ្យការលក់ ម៉ូតូ Suzuki ក្នុងប្រទេសកម្ពុជាកាន់តែមានកំណើនថែមទៀត ៕