(ភ្នំពេញ)៖ ដើម្បីអនុវត្តតាមប្រសាសនដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ, លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌ បានដឹកនាំសហការីនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាផងដែរ ដើម្បីចុះសួរសុខទុក្ខ និងចូលរួមឧបត្ថម្ភជូនមន្ត្រីថ្នាក់ក្រោមដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ ក្នុងរាជធានីភ្នំពេញ។
ការចុះសួរសុខទុក្ខមន្ត្រីថ្នាក់ក្រោមរបស់លោកស្រី អាន ផល្លា ប្រធានសមាគមនារី ខណ្ឌឫស្សីកែវ ខាងលើនេះ គឺបានធ្វើឡើងនៅថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីលោក ឌី ទេពកុសល្យ ដែលជានាយកសាលាវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ ជាសមាជិក ស.ស.យ.ក ខណ្ឌ និងលោក សៅ សំអាត សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងយុវជនសង្កាត់ទួលសង្កែទី១ បាន និងកំពុងសម្រាកព្យាបាលជម្ងឺលើសឈាមនៅមន្ទីរពេទ្យកាល់មែត្រ និងនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀតរាល់ថ្ងៃ ពិសេសកំពុងជួបការខ្វះខាត។
ថ្លែងនាឱកាសនោះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើលើកទឹកចិត្តដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរ ក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តអភិវឌ្ឃន៍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕