(ភ្នំពេញ)៖ ក្រុមហ៊ុន Sothoeun Asia Co., Ltd. ជាក្រុមហ៊ុន ទិញ-លក់ និងជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទ តាំងពីឆ្នាំ 2004​ ដែលបានទទួលការគាំទ្រពីអតិថិជនដ៏ច្រើនលើសលប់ ។

ហើយថ្មីៗនេះ កាន់តែពិសេស ក្រុមហ៊ុន Sothoeun Asia Co., Ltd បានបង្កើតជាកញ្ចប់ថែទាំទូរស័ព្ទដៃម៉ូឌែល iPhone តាមរយៈកាតសមាជិក VIP ដំបូងគេបង្អស់ និងតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

មូលហេតុដែល ក្រុមហ៊ុន Sothoeun Asia Co., Ltd. បង្កើតជាកញ្ចប់ថែទាំ ឬ VIP card នេះឡើងដោយក្រុមហ៊ុនមើលឃើញថាកំណើននៃការប្រើប្រាស់ទូរស័ព្ទដៃ (smartphones) មានចំនួនច្រើន។ ហើយនៅពេលខូច ឬមានបញ្ហាម្តងៗ គឺពិបាកក្នុងការជួសជុល រីឯតម្លៃនៃការជួសជុលក៏មានតំលៃខ្ពស់ ។

បើតាមការកត់សំគាល់ និងស្រាវជ្រាវរបស់ក្រុមហ៊ុន រយៈពេលជាង10ឆ្នាំកន្លងមកនេះ មានអ្នកប្រើប្រាស់ទូរស័ព្ទដៃ Smart Phone មួយចំនួនធំ ដែលពួកគាត់តែងតែជួបបញ្ហាជាមួយទូរស័ព្ទដៃ របស់ពួកគាត់ក្នុងមួយឆ្នាំពី 2 ទៅ 3ដង ឬ
លើសពីនេះ។

រីឯតម្លៃនៃការជួសជុលម្តងៗ គឺចាប់ពី 15ដុល្លារ ទៅ 30ដុល្លារ រឺ 50ដុល្លារ ទៅតាមប្រភេទបញ្ហា និង model របស់smartphones របស់ពួកគាត់ផងដែរ។

តាមរយៈការបង្កើតកញ្ចប់ថែទាំឬ VIP card នេះក៏ដូចជាការចូលរួមចំណែកកាត់បន្ថយចំណាយមួយផ្នែកធំរបស់អតិថិជនទៅលើការប្រើប្រាស់ (smartphones) ។

អត្ថប្រយោជន៍នៃការប្រើប្រាស់កញ្ចប់ថែទាំ ឬ VIP card៖

១៖ ទទួលបានការជួសជុល ដោយឥតគិតថ្លៃ សំរាប់ទូរស័ព្ទដៃ Model iPhone ចាប់ពី iPhone 6 រហូតដល់ Model ចុងក្រោយ (ត្រឹមត្រូវតាមល័ក្ខខ័ណ្ឌកំណត់របស់ក្រុមហ៊ុន)

២៖ ទទួលបានការបញ្ចុះតម្លៃ20% រាល់ការទិញគ្រឿង Accessary នៅក្នុងក្រុមហ៊ុន។

៣៖ ទទួលបានការបញ្ចុះ 20% ទៅលើការជួសជុលម៉ាស៊ីនទូរស័ព្ទដៃគ្រប់ប្រភេទម៉ូឌែលទាំងអស់

* រាល់អតិថិជនដែលបានជាវកញ្ចប់ថែទាំ ឬ VIP card រយៈពេល 1ឆ្នាំ ហើយទូរស័ព្ទដៃគាត់មិនមានបញ្ហាខូច ឬមិនធ្លាប់បានមកទទួលសេវាថែទាំទូរស័ព្ទដៃពីក្រុមហ៊ុន ក្រុមហ៊ុន នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ឬអាចបន្តសុពលភាពនៃកញ្ចប់ថែទាំ ឬ VIP Card នេះ ទៅតាមជំរើសរបស់អតិថិជន ។

* អតិថិជនអាចឈ្នះរង្វាន់ធំៗ ពីក្រុមហ៊ុនដូចជា ម៉ូតូ ឬទូរស័ព្ទដៃម៉ូដែលចុងក្រោយរបស់ iPhone ដែលក្រុមហ៊ុនធ្វើការចាប់នៅរៀងរាល់ចុងឆ្នាំ។

អាសយដ្ឋាន ផ្ទះលេខ 111 ផ្លូវ 67 សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងឈៀងខាងលិច ផ្សារធំថ្មី ទល់មុខបេនឡានទៅបាត់ដំបង)
ទំនាក់ទំនងទូរស័ព្ទលេខ៖ 0967298888/ 0762248888/ 0317278888 រឺចូលទៅកាន់ Facebook page: Sothoeun Asia៕