(ភ្នំពេញ)៖ ពិព័រណ៍ស្ដ្រីដំបូងគេបង្អស់នៅកម្ពុជា បាននិងកំពុងរៀបចំដំណើរការឡើងនៅកោះពេជ្ររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ និង២៣ ខែធ្នូ ឆ្នាំ២០១៨។ ពិព័រណ៍ស្រ្ដីដ៏ធំនេះពិតជាពិសេស សម្រាប់អតិថិជនទាំងអស់ដោយមានការបញ្ចុះតម្លៃ រាល់ការជាវទំនិញរហូតដល់៨០ភាគរយ និងទិញមួយថែមមួយទៀតផង។
ពិព័រណ៍ស្រ្ដីនេះរៀបចំឡើងដោយវេបសាយនារីនៅកម្ពុជា ព្រមទាំងមានការសហការជាមួយក្រុមហ៊ុន 360 events, Pi Pay, វេបសាយអចលនទ្រព្យ real.estate.com.kh និងធនាគារ Bred Bank Cambodia plc ព្រមទាំងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ Revlon, Megadis, Smart Axiata, និង Grab ជាដើម។
ពិព័រណ៍ស្រ្ដីជាពិព័រណ៍ដ៏ធំដែលមានផ្នែកធំៗ ចូលរួមទាក់ទងនឹងស្ត្រីដូចជា៖ ផ្នែកសម្រស់ Fashion, អចលនទ្រព្យ, ផ្នែកហិរញ្ញវត្ថុ និងធនាគារ, ទូរគមនាគមន៍, ផ្ទះសម្បែង, គ្រឿងអេឡិចត្រូនិច និងផ្នែកពាក់ព័ន្ធនឹងការអប់រំកូនចៅជាដើម។ ពិព័រណ៍ស្រ្ដីលើកដំបូងនេះរំពឹងថា មានអ្នកចូលរួមប្រមាណជា២ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃ ដោយចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់។
កញ្ញា ដែក ដារី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Ads& Event បានឲ្យដឹងថា «នេះជាលើកដំបូង ដែលកម្ពុជារៀបចំពិព័រណ៍បែបស្រ្ដីនេះ ហើយពិព័រណ៍នេះ ក៏មានផលិតផលសម្រាប់ស្រ្ដីជាច្រើន»។
ពិព័រណ៍ស្រី្ដនេះមានការបញ្ចុះតម្លៃរហូតដល់៨០% ក្នុងនោះរួមមាន៖ ទំនិញវ៉ាលីសបញ្ចុះតម្លៃ៥០%, ទំនិញប្រភេទពូក គ្រឿងផ្ទះបាយបញ្ចុះតម្លៃ៧០%, ហើយសម្រាប់ទំនិញថែរក្សាសម្រស់ និង Fashion នឹងមានការផ្ដល់ជូនដល់ទៅ២ពាន់កាដូ ពី Koi, Revlon និងក្រុមហ៊ុនផ្សេងៗទៀត។ ពិព័រណ៍ស្រ្ដីនេះមានការតាំងបង្ហាញស្ដង់ ប្រមាណ២០០ស្ដង់ផងដែរ៕