(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣៤២គ្រឿង រកឃើញល្មើសច្បាប់៥២០គ្រឿង(ម៉ូតូ៧៨%) អប់រំ១៧៩គ្រឿង និងផាកពិន័យ៣៤១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២២ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២,៨៥០គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ២៦៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៣,១២៥គ្រឿង រកឃើញយានយន្តល្មើស១៦,៦២៣ម៉ូតូ៧៥%) ក្នុងនោះអប់រំ៦,០៨១គ្រឿង និងផាកពិន័យ១០,៥៤២គ្រឿង៕