(កែប)៖ នៅថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ទេសរដ្ឋ មន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវិបស្សនា ស្តីពីការអភិវឌ្ឍសមត្ថភាព មន្ត្រី បុគ្គលិក អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងវិបស្សនារយៈពេលពីរថ្ងៃនេះ ពិតជាបានផ្តល់នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗជាច្រើនដល់មន្ត្រី បុគ្គលិកអាជ្ញាធរមីន សម្រាប់យកទៅអនុវត្តការងារប្រសិទ្ធភាព និងប្រសិទ្ធិផល។
ទេសរដ្ឋមន្ត្រីបានស្នើសុំឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ ត្រូវយកចិត្តទុកដាក់៖
ទី១-កត្តាធនធាន (ធនធានមនុស្សនិងធនធានហិរិញ្ញវត្ថុ) ទី២-ការរៀបចំផែនការសកម្មភាពអតិភាពសម្រាប់អង្គភាពឲ្យបានត្រឹមត្រូវ
ទី៣-ត្រូវមាននីតិវិធីត្រឹមត្រូវសម្រាប់ការគ្រប់គ្រង និងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារអស់ពីកំលាំងកាយ កំលាំងចិត្ត ដើម្បីសម្រេចផែនការសកម្មភាពរបស់អង្គភាពនាឆ្នាំ២០១៨ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំនាយកដ្ឋានជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងចាត់អាទិភាពការងារនីមួយៗឲ្យបានត្រឹមត្រូវទៅតាមគោលនយោបាយអតិភាពរបស់អង្គភាព ឲ្យស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាព ២០១៨-២០២៥៕