សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធមួយគ្រឿងនៅស្តុបទេពផន
22-12-2018 17:10
(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានី ភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធចំនួនមួយគ្រឿង នៅស្តុបទេពផន ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដោយមានកិច្ចសហការពីកងរាជអាវុធហត្ថ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕