(ភ្នំពេញ)៖ នាកន្លងមកថ្មីៗនេះ ម៉ាកល្បីៗជាច្រើនមិនថា កាហ្វេ ភោជនីយដ្ឋាន សម្លៀកបំពាក់នៅតែបន្តមកបង្ហាញ ខ្លួនលើទឹកដីសៀមរាប។ បន្ទាប់ពីផ្សារ THE HERITAGE WALK មក ឥឡូវនេះ CONVERSE បាន ជ្រើសរើសផ្លូវស៊ីវុត្ថា ដើម្បីបើកជាទីតាំងហាងរបស់ខ្លួន ដូចនឹង PEDRO ម៉ាកដែលត្រូវបានអតិថិជន និយមទូទាំងប្រទេស។
ស្បែកជើងបែប SNEAKER ដែលមានដើមកំណើតនៅ BOSTON រដ្ឋ MASSACHUSETTS បានមក បង្ហាញខ្លួន នៅក្នុងហាងមួយដែលអនុញ្ញាតឱ្យអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរអាចទទួលបាន ម៉ូដែលចុងក្រោយរបស់ ក៏ដូចជាម៉ូដែលក្លាស៊ីក CHUCK TAYLOR ។
CONVERSE ក៏នឹងបង្ហាញវត្តមានផងដែរ នៅ THE PARK MALL ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ ១ ជាផ្សារសហគមន៍ដែលទទួលបានការគាំទ្រជាច្រើនដោយសារវត្តមាន ហាងកាហ្វេ BROWN និងភោជនីយដ្ឋានជាតិ និងអន្តរជាតិផ្សេងៗ។ ហាងCONVERSE នឹងចាប់ដំណើរការ ដំណាលគ្នានឹងហាង ZANDO ហាងលក់សម្លៀកបំពាក់ប្រភេទ OUTLET ដ៏មានប្រជាប្រិយភាព។
CONVERSE បានមកដល់ប្រទេសកម្ពុជាជាផ្លូវការក្នុងខែមករា ឆ្នាំ២០១៨ ហើយបានបង្ហាញខ្លូន ជាបន្តបន្ទាប់នៅផ្សារទំនើប AEON ១ និង AEON ២ ក្នុងគោលបំណងធ្វើការសាកល្បងទីផ្សារ ហើយទំនងដូចជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអតិថិជន។
ប្រជាជនក្នុងទីក្រុងភ្នំពេញ ស្គាល់ម៉ាក CONVERSE នេះ តាមរយវត្តមានផលិតផលក្លែងក្លាយដ៏ច្រើន សន្ធឹកសន្ធាប់លើទីផ្សារជាយូរមកហើយ ប៉ុន្តែបានថមថយមកវិញ បន្ទាប់ផលិតផលពិតប្រាកដបានមកដល់។ អតិថិជនបច្ចុប្បន្នស្វែងរកផលិតផលពិតជាជាងរបស់ក្លែងក្លាយ ដែលមានតំលៃថោក ហើយពួកគេចាប់ផ្តើមយកចិត្តទុកដាក់លើក្រមសីលធម៌របស់ផលិតផល ថាត្រូវបានផលិតដោយ នរណា ដោយរបៀបណា ក្នុងលក្ខខណ្ឌបែបណា។
ជាមួយនឹងភាពជោគជ័យ របស់សាខាពីរដំបូង នៅទីក្រុងភ្នំពេញ CONVERSE បានទៅដល់ខេត្ត សៀមរាប ដោយនាំយកទៅជាមួយនូវ COLLECTION រដូវត្រជាក់២០១៨ និង ម៉ូដែលពេញនិយម CHUCK TAYLOR ក្លាស៊ីក។ អ្វីដែលកាន់តែអស្ចារ្យ CONVERSE គឺសម្រាប់ទាំងអស់គ្នាគ្រប់វ័យ តាំងពីសិស្សសាលា រហូតដល់គ្រូបង្រៀន ពីបុគ្គលិករហូតដល់និយោជិក។ CONVERSE ទទួលបានការស្រលាញ់ ពីអតិថិជនគ្រប់គ្នាជាហេតុធ្វើឱ្យ ALL STAR ជាប្រភេទស្បែកជើងSNEAKER ដ៏ពេញនិយមជាងគេរហូតមក។
លោកអ្នកអាចស្វែងរក CONVERSE បាននៅ៣ទីតាំងខាងក្រោម៖
▪️ ផសារទំនើប AEON ផ្លូវសុធារស ភ្នំពេញ
▪️ ផសារទំនើប AEON សែនសុខ ភ្នំពេញ
▪️ ផទះលេខ ផ្លូវស៊ីវុត្ថា ទល់មុខហាងថតរូប សៀមរាបថ្មី ខេត្តសៀមរាប
• The Park mall, National 1 Highway