Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរមីន រៀបចំកម្មវិធីវិបស្សនា ស្តីពីការអភិវឌ្ឍសមត្ថភាពមន្រ្តី បុគ្គលិកទាំងអស់

22-12-2018 12:58

(ភ្នំពេញ)៖ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៨នេះ អាជ្ញាធរមីន​ បានរៀបចំកម្មវិធីវិបស្សនាស្តីពីការអភិវឌ្ឍសមត្ថភាពមន្រ្តី បុគ្គលិកទាំងអស់របស់អាជ្ញាធរមីន។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំផ្លូវចិត្តឲ្យចេះ មេត្តា ករុណ មុតិតា និងឧបេក្ខា ដល់គ្នាទៅវិញទៅមក ការបណ្តុះគុណធម៌ និងការអភិវឌ្ឍខ្លួនឯង ការកសាងសមត្ថភាព ភាពជាថ្នាក់ដឹកនាំ ការទទួលខុសត្រូវ ដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដើម្បីសម្រេចឲ្យបាននៅគោលបំណងរួមរបស់អង្គភាព បណ្តុះវប្បធម៌ឲ្យចេះចែករំលែក ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក និងធ្វើការជាក្រុមជាដើម។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរមីន បានស្នើសុំឲ្យសមាជិក សមាជិកា នៃអង្គវិបស្សានាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់នូវតំបូន្មានល្អៗរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះសម្រាប់ជីវិតរស់នៅរបស់ខ្លួនឯងនិងអង្គភាព៕