Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានអគ្គនាយកហត្ថាកសិករ៖ មុននឹងសម្រេចខ្ចីបុលគេ ត្រូវគិតឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ (Video inside)

22-12-2018 07:00

(ភ្នំពេញ)៖ ជាការផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋ ដែលត្រូវការហិរញ្ញវត្ថុ (ខ្ចីលុយ) យកទៅពង្រីកមុខរបរ ឬទៅប្រើប្រាស់ផ្សេងៗ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនោះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Fresh News លោកបានប្រាប់ពីគន្លឹះមួយចំនួន ដើម្បីឲ្យការខ្ចីបុលនោះ មិនប៉ះពាល់ដល់ជីវភាពគ្រួសារ។

គន្លឹះដែលប្រធានអគ្គនាយកចង់ចែករំលែក គឺមុននឹងសម្រេចចិត្តខ្ចីបុលពីគេ ត្រូវគិតឲ្យបានច្បាស់ និងត្រូវខ្ចីពីគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុណាដែលមានច្បាប់ត្រឹមត្រូវ ដែលអាចផ្តល់នូវសេវាត្រឹមត្រូវ។

លោកឧកញ៉ា ហួត អៀងតុង បញ្ជាក់យ៉ាងដូច្នេះថា «សូមប្រជាពលរដ្ឋ មានការគិតគូរឲ្យបានច្បាស់ ក្នុងការជ្រើសរើសធានាគារ ឬមួយស្ថាប័នហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវក្នុងការ ដែលចង់ទទួលបានហិរញ្ញវត្ថុ ជាជាងការជ្រើសរើសខុស ឬមួយទទួលយកសេវាកម្មណា ដែលមិនស្របច្បាប់ ដែលអាចមានផលប៉ះពាល់ដល់ជីវភាពគ្រួសាររបស់គាត់»។

ជាមួយគ្នានេះ ប្រសិនបងប្អូនប្រជាពលរដ្ឋ មិនទាន់ដឹងច្បាស់ពីព័ត៌មានថា គ្រឹះស្ថានធនាគារណាស់មានច្បាប់ទំលាប់ត្រឹមត្រូវនោះ អាចទាក់ទងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចាំផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ៕